Jump to content

Beta Features/About/km

From mediawiki.org
PD ចំណាំ: នៅពេលដែលអ្នកកែសម្រួលទំព័រនេះអ្នកយល់ព្រមបញ្ចេញការចូលរួមចំណែករបស់អ្នកក្រោម CC0 ។ មើល ទំព័រជំនួយដែនសាធារណៈ សម្រាប់ព័ត៌មានបន្ថែម។ PD
រូបផ្ទាំងរបស់មុខងារបេតាថ្មីក្នុងទំព័រចំណង់ចំណូលចិត្ត។.
Media Viewer ជាផ្នែកមួយរបស់មុខងារបេតា​ដែលកំពុងធ្វើតេស្តក្នុងសប្ដាហ៍នេះ។
Typography Refresh ជាផ្នែកមួយទៀត​របស់មុខងារបេតា​ដែលកំពុងធ្វើតេស្តក្នុងសប្ដាហ៍នេះ។

សូមស្វាគមន៍។ មុខងារបេតាគឺជាកម្មវិធីថ្មីមួយដែលជួយលោកអ្នកអោយធ្វើតេស្តលើមុខងារថ្មីៗក្នុងវិគីភីឌានិងវិបសាយវិគីមេឌាដទៃទៀត មុនពេលដែលមុខងារទាំងនោះត្រូវបើកអោយមនុស្សគ្រប់គ្នាប្រើប្រាស់។

កម្មវិធីមុខងារបេតាអនុញ្ញាតអោយអ្នកសរសេរកម្ម​វិធីដាក់បង្ហាញសូហ្វវែរថ្មីៗ ក្នុមជ្ឈដ្ឋានដែលមានអ្នកប្រើប្រាស់ជាច្រើននាក់សាកប្រើមុខងារនេះ ហើយផ្ដល់នូវមតិយោបល់កែលម្អ។ អ្នកអាចចាត់ទុកវាជាបន្ទប់ពិសោធន៍ឌីជីថល ដែលសមាជិកក្នុងសហគមន៍អាចមើលការវិវឌ្ឈន៍នាពេលខាងមុខជាមុន និងជួយអ្នករចនានិងវិស្វករក្នុងការលើកកម្ពស់គុណភាពតាមការផ្ដល់យោបល់របស់ពួកគេ។ ស្វែងយល់បន្ថែមខាងក្រោមនិង នៅលើវិបសាយស្នូលរបស់គម្រោងនេះ

Initial features

[edit]

Here are the current beta features:

Media Viewer៖ គឺជាឧបករណ៍ថ្មីមួយដែលជួយលោកអ្នកអោយមើលពហុមេឌាកាន់តែប្រសើរ។ Media Viewer បង្ហាញរូបភាពក្នុងទំហំធំនៅលើទំព័រដែលមានកូនរូបភាពនោះ។ រូបភាពត្រូវបានបង្ហាញក្នុងស្រទាប់«ប្រអប់ភ្លឺ»ស្រស់ស្អាតជាងមុន ហើយអាចមើលបានក្នុងទំហំពេញខ្នាត។ ពិភាក្សាអំពីមុខងារនេះ
VisualEditor៖ VisualEditor បង្កើតភាពងាយស្រួលក្នុងការកែប្រែទំព័រ ដោយមិនចាំបាច់ត្រូវចេះកូដវិគី។ មុខងារបេតានឹងបញ្ចូលវើសិនដែលអាចរើសបានរបស់ឧបករណ៍នេះ នៅលើវិបសាយដែលវាអាចប្រើបាន ប៉ុន្តែមិនដាច់វាអោយប្រើតាមលំនាំដើមទេ។ យើងខ្ញុំកំពុងបន្ថែមមុខងារស្ថិតក្រោមការពិសោធន៍ថ្មីៗដែលជួយលើកកម្ពស់ VisualEditor (អានខាងក្រោម)។ ពិភាក្សាអំពីមុខងារនេះ
VisualEditor Formulæ៖ ជាមួយនឹងមុខងារមួយនេះ អ្នកអាចបន្ថែមជំនួយក្នុង VisualEditor សម្រាប់បង្កើតនិងកែប្រែរូបមន្តគណិតវិទ្យាដូចជាពិជគណិតឬសមីការ​នៅលើទំព័រដែលអ្នកកំពុងសរសេរ។ ពិភាក្សាអំពីមុខងារនេះ
Typography Refresh៖ មុខងារបេតានេះជួយអត្ថបទកាន់តែស្រួលអាន ស្រួលមើល និងមានស្ថេរភាពជាងមុន។ វាបន្ទាន់សម័យសំបកវ៉ិចទ័រអោយប្រើពុម្ពអក្សរ«មានកន្ទុយ»ក្នុងផ្នែកចំណងជើង និងពុម្ពអក្សរ«គ្មនកន្ទុយ»ក្នុងតួអត្ថបទ ដើម្បីអោយមើលទៅកាន់តែស្អាត។ ពិភាក្សាអំពីមុខងារនេះ
Nearby Pages
This feature lets you see other related pages to pages you view which contain longitude and latitude information. Discuss this feature.
New Search
Use a new search engine, "CirrusSearch". Available on wikis where the alternative search backend is provided as an opt-in. Discuss this feature.
Compact language links
Show a shorter version of the language list, with just the languages that are more relevant to you. Discuss this feature.
Hovercards
Provides readers with a short summary of an article whenever they hover over a link to it. Discuss this feature.
Nearby Pages៖​ មុខងារនេះជួយអោយអ្នករកឃើញទំព័រទាក់ទិននឹងទំព័រដែលអ្នកកំពុងអាន ដែលមានព័ត៌មានពីរយៈទទឹងនិងរយៈបណ្ដោយ។ ពិភាក្សាអំពីមុខងារនេះ

អ្វីដែលអ្នកអាចជួយបាន

[edit]

តើលោកអ្នកអាចជួយយើងខ្ញុំធ្វើតេស្តលើមុខងារបេតាបានទេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ? មុខងារដំបូងៗរបស់យើងខ្ញុំអាចធ្វើតេស្តបាន សម្រាប់អ្នកប្រើប្រាស់ដែលបានកត់ឈ្មោះចូលនៅគ្រប់វិបសាយវិគីនៅទូទាំងពិភពលោក។

ដើម្បីធ្វើតេស្តមុខងារថ្មីៗ សូមគូសធីកមុខងារដែលអ្នកចង់បានក្នុង ផ្នែកមុខងារបេតាថ្មីក្នុងទំព័រចំណង់ចំណូលចិត្តរបស់អ្នក រួចចុច«Save» (មើលរូប)។ អ្នកក៏អាចបើកប្រើមុខងារបេតាថ្មីៗទាំងអស់ពេលដែលគេបើកអោយប្រើដោយស្វ័យប្រវត្តិ ឬបិទមិនប្រើមុខងារទាំងនោះវិញគ្រប់ពេលវេលា។ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់លោកអ្នក តំណភ្ជាប់«Beta»តូចមួយនឹងបង្ហាញឡើងនៅក្បែរ«Preferences» ក្នុងបញ្ជីរាយមុខរបស់ផ្ទាល់ខ្លួនរបស់អ្នកពេលដែលអ្នកកត់ឈ្មោះចូល។

សាកប្រើមុខងារ​បេតា អោយផ្ដល់យោបល់របស់លោកអ្នកអំពីកម្មវិធីនេះនៅលើ ទំព័រពិភាក្សានេះ។ អ្នកក៏អាចបញ្ចេញមតិនៅលើទំព័រពិភាក្សារបស់មុខងារនីមួយៗ (មើលតំណភ្ជាប់ខាងលើនិងនៅលើទំព័រចំណង់ចំណូលចិត្តមុខងារបេតារបស់អ្នក)។ បើសិនជាអ្នករកឃើញកំហុសបច្ចេកទេសតូចៗណាមួយ សូម រាយការណ៍នៅទីនេះ

ចំណាំ៖ បើសិនជាអ្នកចង់លាក់តំណភ្ជាប់«បេតា» នៅក្នុងបញ្ជីរាយមុខរបស់ផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចដកវាចេញបានដោយងាយដោយចូលទៅកាន់ ទំព័ររចនាបថផ្ទាល់ខ្លួនរបស់អ្នក រួចចម្លងកូដ CSS នេះទៅលើជួរថ្មីមួយ៖ "#pt-betafeatures { display: none; }" (កុំចម្លងអញ្ញសញ្ញា)។​ សម្រាប់កម្រងឯកសារបច្ចេកទេសបន្ថែម សូមចូលទៅកាន់ ទំព័របន្ថែមរបស់មុខងារបេតា

មុខងារបេតាត្រូវបានបង្កើតឡើងដោយក្រុមការងាររចនា ក្រុមការងារពហុមេឌា និងក្រុមការងារVisualEditorរបស់មូលនិធិវិគីមេឌា។ ក្រុមការងារទាំងនេះនិងក្រុមការងារផ្សេងទៀត​នឹងបន្តបន្ថែមមុខងារថ្មីៗរាល់ពីរបីសប្ដាហ៍ម្ដង ចាប់ពីពេលនេះទៅ។ យើងខ្ញុំក៏អញ្ជើញអ្នកអភិវឌ្ឍសហគមន៍អោយចាប់ផ្ដើមធ្វើតេស្តលើកំណែលម្អថ្មីៗរបស់ពួកគេក្នុងមុខងារបេតា នាសប្ដាហ៍បន្ទាប់ដោយធ្វើការយ៉ាងស្អិតរមួតជាមួយអ្នករចនានិងវិស្វករមូលនិធិវិគីមេឌា។ ដើម្បីត្រៀមខ្លួនប្រើមុខងារបេតា សូមអានដំបូន្មានមានប្រយោជន៍ទាំងនេះ និង កម្រងឯកសារបច្ចេកទេសទាំងនេះ រួចដាក់ស្នើនៅលើ ទំព័ររង់ចាំសម្រាប់មុខងារបេតា

សេចក្ដីថ្លែងអំណរគុណ

[edit]

មុខងារបេតានាំមកជូនលោកអ្នកដោយសមាជិកក្រុមការងារមូលនិធិវិគីមេឌាជាច្រើនរូបដូចជា៖ Fabrice Florin, James Forrester, Mark Holmquist, Jared Zimmerman, Jon Robson, Ed Sanders, Gergő Tisza, Bryan Davis, May Galloway, Keegan Peterzell, Nick Wilson, Maggie Dennis, Quim Gil, Erik Moeller, Howie Fung, Rob Lanphier, និង Tomasz Finc, និងសមាជិកជាច្រើនរូបទៀត។ យើងខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកសហគមន៍និងក្រុមការងារទាំងអស់ដែលជួយបង្កើតប្រព័ន្ធនេះ។យើងខ្ញុំសង្ឃឹមថានឹងមានកិច្ចសហការប្រកបដោយផ្លែផ្កាច្រើនជាងនេះទៀតនាពេលអនាគត។

សូមប្រើប្រាស់ដោយរីករាយ ហើយកុំភ្លេច ផ្ដល់មតិយោបល់ដល់យើងខ្ញុំ!